រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤នាក់ទៀត ពាក់ព័ន្ធជាមួយ បន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ»

0

ភ្នំពេញ៖ មន្រ្តីសុខាភិបាល និងអាជ្ញាធរ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៤នាក់ទៀត បានឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធជាមួយ បន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកជំងឺទាំង៤នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩រួមមាន៖

ទី១៖ ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ
ទី២៖ ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ
ទី៣៖ ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ
ទី៤៖ ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ។ ពួកគេទាំង៤នាក់ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

ជាមួយគ្នានេះអាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាព រកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែកអ្នកដែលបានចេញចូល ទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕