ជួយគ្នាក្នុងគ្រាលំបាក! អភិបាលខេត្តកណ្ដាល អំពាវនាវដល់ម្ចាស់ផ្ទះឬបន្ទប់ជួលទាំងអស់ ពិនិត្យលទ្ធភាព បញ្ចុះតម្លៃឬលើកលែង ការបង់ថ្លៃឈ្នួលផ្ទះ ក្នុងបរិបទកូវីដ១៩

0

ភំពេញ៖ ដើម្បីរួមចំណែកសម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុង កាលៈទេសៈដ៏លំបាកនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ដល់ម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មេត្តាពិនិត្យលទ្ធភា ព បញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេល នៃព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នេះ រហូតដល់ព្រឹត្តិការណ៍នេះបានបិទបញ្ចប់ មានសភាពធូរស្រាលឡើងវិញ។