គ្មានខ្លាចកូវីដសោះ! ក្មេងទំនើងជិត៥០នាក់ ប្រមូលផ្ដុំជាបក្ខពួកវាយតប់គ្នា ផ្អើលកោះពេជ្រទាំងយប់

0

ភ្នំពេញ​ ៖​ យោង​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ របស់ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​បទបញ្ជា​ ដល់​កងកម្លាំង​កិច្ចការ​ ពិសេស​ SDU​ នៃ​ស្នងការដ្ឋាន ​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ អ៊ុ​ន​ ប៊ុ​ន​ធីម​ នាយ​រង​ការិយាល័យ​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា​ នៃ​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​ល្បាត​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុងភូមិ​សាស្ត្រ​ ខណ្ឌ​ចំនួន​៥​ គឺ​ខណ្ឌដូនពេញ​ ខណ្ឌចំការមន​ ខណ្ឌ​បឹង​កេងកង​ ខណ្ឌមានជ័យ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាជាក់ស្តែង​ កម្លាំង​កិច្ចការ​ពិសេស​ SDU​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌចំការមន​ និង​សន្តិសុខ​យាម ​នៅ​កោះ​ពេជ្រ​ បាន​ធ្វើការ​ចុះ​ល្បាត​ ប្រទះ​ឃើញ​ ក្មេង​ទំនើង​មួយ​ក្រុម​ធំ ​ប្រមូលផ្តុំ​គ្នា​ជា​បក្ខពួក​វាយតប់​គ្នា​ បង្ក​ភាព​អនាធិបតេយ្យ ​នៅ​ខាងក្រោយ​ សាលាក្រុង​ សួន​កោះ​ពេជ្រ​ ។​

​ភ្លាមៗ​នោះ​ដែរ​ កម្លាំង​បាន​ចុះ​ធ្វើការ​ពួនស្ទាក់​ ឃាត់ខ្លួន​ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ បាន​ចំនួន​៤៨​នាក់​ ដោយ​សហការ​ជាមួយ ​អធិការ​នគរបាល​ខណ្ឌ​ ដើម្បី​ឆែកឆេរ​លើ​ខ្លួន​ពួក​គេ​ និង​ធ្វើការ​អប់រំ​ណែនាំ​រួច​ អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ ៕