ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១បានហ៊ុមព័ទ្ធផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលដាក់ឱ្យធ្វើចត្តាឡីស័ក ក្រោយពលរដ្ឋខ្មែរម្នាក់ឈ្មោះ លិន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករអនាម័យកាស៊ីណូ មីងគ័ង ក្នុងក្រុងព្រះសីហនុ បានរត់ចេញពីការធ្វើចត្តាឡីស័កនៅកាស៊ីណូ ស៊ីណូ មីងគ័ង កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មកស្នាក់នៅក្នុងផ្ទះជួលនេះជាមួយក្រុមគ្រួសារ ។
សមត្ថកិច្ចប្រាប់ថា បុរសរូបនេះមានជំងឺកូវីដ-១៩ និងព្យាបាលជាសះស្បើយ បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កបន្តតាមបច្ចេកទេស ប៉ុន្តែបុរសរូបនេះបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ។
បើតាមសមត្ថកិច្ចប្រាប់ថា អ្នកជំងឺនេះ បានលាប់ជំងឺឡើងវិញក្រោយធ្វើតេស្តសំណាកជាលើកទី៣ បច្ចុប្បន្នត្រូវបានគ្រូពេទ្យនាំយកត្រឡប់មកវិញហើយ ។
បច្ចប្បន្ន មានក្រុមគ្រួសារឪពុក ម្តាយ ប្អូនស្រីនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតជាមួយបុរសរូបនេះ ត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យធ្វើចត្តាឡីស័កនៅនឹងកន្លែង ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់៕
ធ្វើចឹង បានអីមកវិញ! ខឹងប្រពន្ធមិនឲ្យដេកជាមួយទៅរករឿងម្តាយក្មេកមិនអស់ចិត្តមកដុតផ្ទះខ្លួនឯងឆេះខ្ទេច