Barcelona គ្រោងផ្ទេរកីឡាករចេញម្នាក់ដើម្បីយក Wijnaldum ពីLiverpool

0

ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា ក្លិបគ្រោងវ៉ៃចេញកីឡាករមិនសូវបានចូលលេង Miralem Pjanic ទៅក្លិបអ៊ីតាលី ដើម្បីផ្ទេរយកខ្សែបម្រើ Georginio Wijnaldum ពីហង្សក្រហម Liverpool វិញ។

ខ្សែបម្រើហូឡង់វ័យ ៣០ឆ្នាំរូបនេះ នឹងផុតកុងត្រាជាមួយ Liverpool ត្រឹមខែមិថុនាខាងមុខនេះហើយ ដោយរូបគេ នឹងត្រូវចាកចេញពីទឹកដី Anfield ដោយគ្មានតម្លៃខ្លួន។

បើយោងតាមកាសែត Sport របស់អេស្ប៉ាញបានឲ្យដឹងថា លោក Koeman មានបំណងចង់យក Wijnaldum មកកាន់ទឹកដី Camp Nou ប៉ុន្តែក្លិបត្រូវកាត់បន្ថយកីឡាករក្នុងក្រុមខ្លះសិន ទើបអាចធ្វើកិច្ចព្រមព្រៀងផ្ទេរយកមកបាន៕