ភ្នំពេញ៖ ទុស្សេចរន្តអគ្គិសនី បណ្តាលឱ្យឆេះរោងសិប្បកម្មឈើកែច្នៃទ្វារបង្អួច មួយកន្លែងអស់គ្មានសល់ កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា រោងសិប្បកម្មឈើកែច្នៃទ្វារបង្អួចនេះ គឺទុសេ្សចរន្តអគ្គិសនីបណ្តាលឱ្យឆេះ អស់គ្មានសល់ដែលម្ចាស់ឈ្មោះ បាត់តត ភេទប្រុសអាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ចាង មួយនី អាយុ៤៧ឆ្នាំ។ រោងសិប្បកម្មនេះទទឹង១២ម៉ែត្រ នឹងបណ្តោយ២៤ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សីខូចខាតសម្ភារ រោងសិប្បកម្មទាំងស្រុង។ តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និង មិនមានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងទេ។
ប្រតិបត្តិការនេះកម្លាំងនគរបាលស្រុកឧដុង្គ សហការ ជាមួយកម្លាំការិយាល័យអគ្គិភ័យខេត្តកំពង់ស្ពឺ ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន៤ គ្រឿង។ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ នគរបាលស្រុកឧដុង្គចំនួន ១ គ្រឿង និង ប្រើទឹកអស់៨ រថយន្តបានបញ្ចប់ នៅវេលាទៀបភ្លឺ ថ្ងៃដដែល ៕





