ទីបំផុត Dortmund កំណត់តម្លៃផ្ទេរ Haaland ១៨០ លានអឺរ៉ូ

0

ក្លិប Borussia Dortmund បានកំណត់តម្លៃខ្លួនសម្រាប់ កីឡាករ Erling Haaland ពោល គឺ មានតម្លៃរហូតទៅដល់ ១៨០លានអឺរ៉ូ (២១២លានដុល្លារ) ប្រសិនបើមានក្លិបមួយណាចង់បានក្រោយបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធណ័រវេសន៍វ័យ២០ឆ្នាំរូបនេះ មានកុងត្រាជាមួយ Dortmund រហូតដល់ឆ្នាំ២០២៤ កំពុងតែត្រូវបានក្លិបធំៗ នៅក្នុងតំបន់អឺរ៉ុបប្រជែងគ្នាតាមទិញរូបគេជាក់ស្តែងដូចជា Manchester United, Barcelona និង Real Madrid ជាដើម។

របាយការណ៍មួយបានលើកឡើងថា Dortmund នឹងបដិសេធរាល់គ្រប់សំណើរពីក្លិបធំៗ ប្រសិនបើការចរចារតម្លៃមិនត្រូវរ៉ូវតាមអ្វីដែរក្លិបបានកំណត់ចំនួន១៨០លានអឺរ៉ូ។

យ៉ាងណាមិញ តម្លៃខ្លួនផ្តាច់កុងត្រារបស់ Haaland អាចនឹងធ្លាក់ដល់តម្លៃត្រឹម ៧៥លានអឺរ៉ូ (៨៨លានដុល្លារ) ក្រោយបញ្ចប់រដូវកាល ២០២១-២០២២៕