ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ បានឲ្យដឹង ថាលោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅស្រុកកំណើត។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុម RRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ឲ្យបានឆាប់បំផុត៕

