រន្ធត់! បាក់ប្លង់សេអគារចំណាស់ អាយុជាង ១០០ឆ្នាំ សង្កត់ប្ដីប្រពន្ធ ២នាក់របួសធ្ងន់

0

ភ្នំពេញ៖ បាក់ប្លង់សេអគារចំណាស់ អាយុកាលជាង ១០០ឆ្នាំ បណ្ដាលឲ្យប្តីប្រពន្ធ ២នាក់ រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧ កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ៣នាក់ មានប្ដីប្រពន្ធ និងកូនស្រី បាននាំគ្នាយកប៉ៅអ៊ីទៅដេកមាត់ជណ្ដើរឡើងចុះ ក្នុងអគារសំណង់ចាស់ទ្រុនទ្រោមមួយដែល មានអាយុកាលជាង ១០០ឆ្នាំ មកហើយ។ ពេលនោះស្រាប់តែបាក់ប្លង់សេ ធ្លាក់ចុះមកក្រោមចំប្តីនិងប្រពន្ធ រងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ៕