ទឹកចិត្តទូលាយ! ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ នៅខេត្តពោធិ៍សាត់ ប្រកាសមិនយកថ្លៃឈ្នួល រហូតដល់បញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ

0

ភ្នំពេញ៖ លោក លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្តិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានប្រកាសមិនយកថ្លៃឈ្នួលបន្ទប់ចំនួន ២៧០បន្ទប់ ពីកម្មករ-កម្មការិនី រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោក លឹម ជា បានបញ្ជាក់លើហ្វេសប៊ុកថា «ខ្ញុំបាទ លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សូមចូលរួមរំលែកការលំបាក របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវិត១៩ នៅក្នុងប្រពឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ កន្លងមកនេះ និងសហការចូលរួមជាមួយអាជ្ញាធមូលដ្ឋាន ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការកាត់បន្ថយការលំបាក និងបង្កើនជីវភាពរបស់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយក្តីគោរពស្រលាញ់និងរាប់អាន ខ្ញុំបាទសូមចូលរួមមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន២៧០បន្ទប់ ចាប់ពីពេលនេៈរហូតដល់ បញ្ចប់ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ។ អរគុណ សន្តិភាព!» ៕