ស្ត្រីជាមន្រ្តីនគរបាល នៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ រកឃើញស្ត្រីជាមន្រ្តីនគរបាល នៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។

នគរបាលដែលវិជ្ជមានកូវីដ១៩ មានឈ្មោះ គង់ សៅវត្ថា អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ 17Eo2 ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ នគរបាលរូបនេះ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅកាន់កន្លែងព្យាបាល នៅសណ្ឋាគារ The Great Duke នៅល្ងាចថ្ងៃដដែលនេះ ។