ភ្នំពេញ៖ បើតាមព័ត៌មានបឋមបានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដ FORD និងរថយន្ដដឹកប្រេង Ptt នៅចន្លោះគីឡូម៉ែត្រ៨២-៨៣ លើផ្លូវជាតិលេខ ៤ ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រថយន្តដឹកប្រេងម៉ាកហ៊ីណូ ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-9559 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវម្ខាង ជ្រុលទៅបុករថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ 2AQ-6556 បើកបរឈ្មោះ គង់ រ៉ាឌី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលអោយរថយន្ត Ford ខូចខាតធ្ងន់ធ្ងរ និងរថយន្តហ៊ីណូ ខូចខាតតិចតួច ។
ចំពោះអ្នកបកបររថយន្តម៉ាក ហ៊ីណូ បន្ទាប់ពីគ្រោះថ្នាក់បានរត់គេចខ្លួន ។ ករណីនេះមិនបង្ករអោយមនុស្សរងរបួសទេ ។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង ត្រូវបានសមត្ថកចិ្ចយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕