វ៉ាក់សាំងចិន គួរឲ្យទុកចិត្តបំផុត (Video)

0

នាថ្ងៃទី២៥ ខែមីនា វិទ្យុមិត្តភាពកម្ពុជាចិន បានសម្ភាសន៍ជាមួយកញ្ញា ស៊ឹង សុផាវី ដែលបានចាក់វ៉ាក់សាំងចិន និងបានអញ្ជើញកញ្ញារូបនេះ បង្ហាញពីអារម្មណ៍ពិតរបស់នាង ក្រោយពីបានចាក់វ៉ាក់សាំងរួច។ នេះបើយោងតាមស្ថានទូតចិន ។

កញ្ញាមានប្រសាសន៍ថា នាងនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ បានចាក់វ៉ាក់សាំងលើកទី១ ហើយលើកទី ២ គឺនាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១។ បន្ទាប់ពីបានចាក់វ៉ាក់សាំងទាំងពីរលើករួច នាងមិនមានបញ្ហាអ្វីកើតឡើងទេ ហើយក៏មានសុខភាពល្អផងដែរ។ កញ្ញាមានទំនុកចិត្តខ្ពស់ ជាមួយវ៉ាក់សាំងចិន SINOPHARM។

កញ្ញាបានបន្តទៀតថា វ៉ាក់សាំងទាំងនេះគឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជានិងបាន ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ កញ្ញាក្រោយពីចាក់វ៉ាក់សាំងរួច បន្តគោរពតាមវិធានការណ៍សុខភាព និងសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងជឿជាក់ថាអាចឆ្លៀតឆ្ងាយពី ជំងឺវីរុសដ៏គួរឱ្យភ័យខ្លាចនេះ។

កញ្ញាបានលើកឡើងថា បច្ចុប្បន្ននេះជំងឺវីរុសកូវីដ-១៩ កំពុងតែបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក្នុងពេលថ្មីៗនេះរដ្ឋាភិបាលចិន នឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ ជូនដល់ប្រទេសកម្ពុជា។

នាងក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ វ៉ាក់សាំងទាំងនេះនឹងជួយដល់ អាយុជីវិតរបស់ប្រជាជនកម្ពុជា និងជួយស្ដារសេដ្ឋកិច្ចកម្ពុជាមាន ការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើងថែមទៀត ៕