ភ្នំពេញ៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូនាពេលកន្លងមក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមយកឯកសារ ពាក់ព័ន្ធទៅផ្ទៀងផ្ទាត់ នៅកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ក្រែងមានម៉ូតូរបស់ខ្លួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ រឺ (ម៉ូតូកង់បី) នាពេលកន្លងមក សូមបងប្អូនយកឯកសា មកផ្ទៀងផ្ទាត់ ក្រែងមានម៉ូតូរបស់ខ្លួន ព្រោះមានម៉ូតូ មិនប្រក្រតី ច្រើនណាស់ ដែលកងកម្លាំងកងរាជអាវុធហត្ថដកហូតបាន ។


