ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៦នាក់ សុទ្ធតែជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់ ខណៈមានអ្នកជំងឺចំនួន ១៨នាក់ បានជាសះស្បើយ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ មីនានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩៦៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១០៧៤នាក់ អ្នកកំពុងព្យាបាលចំនួន ៨៨៨នាក់ និងអ្នកស្លាប់ ៨នាក់ ៕







