ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ រួមទាំងតៃកុងឡានជាជនជាតិខ្មែរម្នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ចស្រុកលើកដែក ធ្វើការឃាត់ខ្លួនក្រោយរកឃើញឆ្លងដែនខុសច្បាប់ ក្រោយជួបគ្រោះថ្នាក់ចរាចររកឃើញថា លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ពេលជួបគ្រោះថ្នាក់ចរាចរ។
យោងតាម អធិការដ្ឋាននគរបាល ស្រុកលើកដែក បានអោយដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រង់ ចំណុចផ្លូវជាតិលេខ១ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ភេទៈប្រុសគឺជនជាតិចិនចំនួន២នាក់ និងអ្នកបើកបររថយន្តជាជនជាតិខ្មែរ ចំនួន០១នាក់ និងរថយន្តចំនួន០១គ្រឿង ។
-ជនបរទេសៈ ជនជាតិចិនចំនួន០២នា ក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះLIU ZHI GIANG ភេទប្រុស កើតថ្ងៃទី០២.០៦.១៩៩១ (គ្មានលិខិតឆ្លងដែន)
២-ឈ្មោះLIU GUANG TUI ភេទប្រុស កើតថ្ងៃទី០៥.០៨.១៩៨៥(គ្មានលិខិត ឆ្លងដែន) និងជនជាតិខ្មែរចំនួន១នាក់
ឈ្មោះ សៅ វិច្ឆ័យ ភេទប្រុសកើតថ្ងៃទី១០.០២.១៩៨៤ (ជាអ្នករត់តាក់ស៊ី) ឃាត់រថយន្តចំនួន១គ្រឿងម៉ាក LEXUS300ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2AP-2663
សភាពរឿងហេតុ៖ នៅរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកបន្តគ្នា ទិសដៅស្របគ្នា ពីអ្នកលឿងទៅភ្នំពេញ នៅចំណុចលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មិនមានអ្នករងរបួសឡើយ។ នៅពេលនោះកម្លាំងបានចុះត្រួតពិនិត្យកន្លែងកើតហេតុ បានឃើញរថយន្តចំនួន៣គ្រឿងគ្រោះថ្នាក់ចរាចរ ដឹកភ្ញៀវជាជនបរទេសក្នុងនោះ៖
-រថយន្តចំនួន០២គ្រឿងដឹកជនបរទេស ជនជាតិវៀតណាមចំនួន១៣នាក់ ស្រីចំនួន១១ នាក់ និងរថយន្តចំនួន០១គ្រឿងទៀតដឹកជនបរទេសជនជាតិ ចិន ចំនួន០២នាក់ ប្រុសចំនួន០២នាក់ ធ្វើដំណើរមកពីក្រុងបាវិត ខេត្តស្វាយរៀង ឆ្ពោះទៅភ្នំពេញ ។ នៅពេលនោះកម្លាំងយើងបានហៅជនបរទេសទាំងនោះមក សាកសួរនិងត្រួតពិនិត្យឯកសារ ឃើញថា:
-ជនបរទេសជនជាតិៈវៀតណាមទាំង១៣នាក់ ស្រីចំនួន១១នាក់ មានលិខិតឆ្លងដែន ដែលវាយត្រាចូលកម្ពុជា នៅថ្ងៃទី១០.០៣.២០២១ និងឯកសារបញ្ជាក់ពីកន្លែងចត្តាឡីស័ក នៅតំបន់ព្រំដែនបាវិតត្រឹមត្រូវ ។ រួចមកសុំ គោលការណ៍លោកស្នងការសម្រេចឱ្យ ជនបរទេសជនជាតវៀតណាម ទាំងនោះ គាត់បន្តដំណើរទៅភ្នំពេញ ។
ដោយឡែកជនបរទេស ជនជាតិៈចិនចំនួន២នាក់ ដែលគ្មានលិខិតឆ្លងដែន និងអ្នកបើកបររថយន្តចំនួន០១នាក់ ដែលមានឈ្មោះខាងលើ កម្លាំងយើងបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកាសាងឯកសារជំនាញ រួចបញ្ជូនខ្លួនទៅការិយាល័យអនុវត្តនីតិវិធីខេត្តរួចអស់ហើយ ដើម្បីអនុវត្តនីតិវិធីបន្ត តាមច្បាប់ ។
បញ្ជាក់: ចំពោះរថយន្តដែលជាមធ្យោបាយដឹក គឺនៅរក្សាទុកបណ្តោះអាសន្ត នៅអធិការដ្ឋាននគរបាលស្រុក លើកដែក នៅឡើយ ៕