ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅអគារ Exchange Square នៅផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ ។
ក្នុងនោះអ្នកដែលធ្លាប់ចូលទៅញ៉ាំអាហារនៅហាង ឡាក់គីបឺរហ្គឺរ (Lucky Burger) សាខាអគារ Exchange Square ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ ក៏ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ផងដែរ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការរស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ មីនានេះ បានបញ្ជាក់ថា សម្រាប់ទីតាំងដែលអាចឲ្យ ទៅធ្វើតេស្តរកកូវីដ១៩ រួមមាន៖ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕

