ភ្នំពេញ៖ នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់មានភាពធូរស្រាលនៅឡើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងអនុគ្រោះដល់កម្មករ-កម្មការនី ក្នុងបរិបទកូវីដ១៩នេះ ។
ការលើកឡើងនេះធ្វើឡើង ក្រោយពីមានម្ចាស់ផ្ទះជួលមួយចំនួនបានប្រកាស មិនយកថ្លៃបន្ទប់ជួលមួយរយៈ ក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « នេះពិតជាសកម្មភាពជួយ ដល់សង្គមជាតិពិសេស ជួយដល់កម្មករ
កម្មការនី ដែលកំពុងប្រឈម ជាមួយការ លំបាកបង្កឡើងដោយកូវីដ១៩។
សម្ដេចបញ្ជាក់ថា សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀត ចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕