ភ្នំពេញ៖ លោកយាយអាយុ៧៩ឆ្នាំ បានឆ្លង ជំងឺកូវីដ-១៩ ខណៈកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ស្នាក់នៅចំណុចផ្ទះលេខ1NZ ផ្លូវលេខ៣ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ មកយកទៅព្យាបាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក នៅថ្ថៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះថា ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ក៏បានមកទទួលអ្នក ជំងឺ កូវីដ-១៩ ចំនួន៣នាក់ បន្ថែមទៀត ផងដែរ ដែល២នាក់ មានស្ត្រី អាយុ៤២ឆ្នាំ ម្នាក់ និង ក្មេងប្រុស អាយុ១២ឆ្នាំ ម្នាក់ ស្នាក់នៅ ផ្ទះលេខ១១ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ។
ទន្ទឹមនេះគឺស្ត្រី អាយុ២៧ឆ្នាំ ស្នាក់នៅចំណុច អគារ ហុកអាន ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ។


