ភ្នំពេញ ៖ ទីតាំងចំនួនកន្លែងដែលជាប់ពាក់ព័ន្ធ អ្នកផ្ទុកជំងឺកូវីដ១៩ក្នុងភូមិសាស្រ្តព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្ន និងមានការយាមកាមផងដែរនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ។
បើតាមប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែក អញ្ចាញ គោលដៅមណ្ឌលចត្តាឡីស័កបណ្ដោះអាសន្នតាមផ្ទះហាងនិងធនាគារក្នុងភូមិសាស្ត្រឃុំព្រែកអញ្ចាញ ទាំង១២នោះរួមមាន ៖
១.ផ្ទះឈ្មោះតាំង កុសល ហៅនិចភូមិព្រែកតាបែន
២.ផ្ទះឈ្មោះសេត ស្រីហួយ ភូមិព្រែកតាបែន
៣.ផ្ទះឈ្មោះគុំ សម្ភស ភូមិព្រែកតាបែន
៤.ផ្ទះឈ្មោះភឺន សុជាតិ ហៅពាវភូមិព្រែកថ្មី
៥.ផ្ទះឈ្មោះម៉ូ ស្រីម៉ីភូមិក្រោម
៦.ផ្ទះឈ្មោះឃុត សុភក្រ្ត័ភូមិក្រោម
៧.ហាងម្លប់ស្បូវ ភូមិក្រោម
៨.ផ្ទះឈ្មោះអ៊ីឆេងភូមិក្រោម
៩.ធនាគារអេស៊ីលីដា ភូមិក្រោម
១០.ឈ្មោះ សុធា សុធាវី ភូមិក្រោម
១១.ផ្ទះឈ្មោះវ៉ែន សុផលភូមិក្រោម
១២.ធនាគារ ABA ៕









