ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី មាស ទេន ស្នងការរងទទួលផែនការងារសន្តិសុខ និងលោកវរសេនីយ៍ឯក ហ៊ុយ ខេមរា ស្នងការរង តំណាង លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានគរបាលខេត្តតាកែវ “ត្រៀមរៀបចំបញ្ជូនជនជាតិចិនចំនួន ២១នាក់ (ស្រី ១នាក់) ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍” នៅមណ្ឌលចត្តាឡីស័ក២ គរុកោសល្យភូមិភាគខេត្តតាកែវ ៕



