ភ្នំពេញ៖ បុរសជាកម្មករប្រមូលសំរាមម្នាក់ រងរបួសដាច់ដៃស្ដាំមួយកំណាត់ បន្ទាប់ពីកម្មកររូបនេះ កំពុងបំពេញការងារលើសំរាមដាក់លើរថយន្ត ក៏ជ្រុលដៃចូលគៀបដាច់តែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សាវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
កម្មករប្រមូលសំរាមមានឈ្មោះ ទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅ សង្គ្រោះភ្លាមៗ នៅឃ្លីនិកឯកជនវាលរេញ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះ ត្រូវបានក្រុមហ៊ុននឹងបញ្ជូន ទៅសង្គ្រោះបន្តនៅភ្នំពេញ ៕



