លើសហើយ! ស្ត្រីជាអាជីវករ នៅចាក់អង្រែក្រោមម្នាក់ តែងតែបោសកាកសំណល់ ទម្លាក់ចូលក្នុងលូ (Video)

0

ភ្នំពេញ៖ ស្ត្រីជាអាជីវករលក់ដូរពេលយប់ នៅជាប់ពេទ្យធ្មេញចាក់អង្រែ ក្នុងទឹកដីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោយពេលឈប់លក់ តែងតែបោសកាកសំណល់ទម្លាក់ចូលក្នុងលូ ។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល ។

ទាក់ទិនករណីនេះដែលលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល ក៏បានស្នើសុំដល់សាលារាជធានីភ្នំពេញ មេត្តាមានវិធានការចំពោះបុគ្គលម្នាក់ នេះជាបន្ទាន់ទាន់ផងដែរ ។

លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២២ មីនានេះថា «សកម្មភាពបែបនេះគឺមានជារាងរាល់យប់ ក្រោយពីឈប់លក់ស្ត្រីម្នាក់នេះ តែងតែបោសកាកសំណល់ ទម្លាក់ចូលក្នុងលូខាងមុខនេះ។ ស្នើសុំដល់សាលារាជធានីភ្នំពេញ មេត្តាមានវិធានការចំពោះបុគ្គលម្នាក់នេះ ជាបន្ទាន់ទាន់។ សកម្មភាពនេះកើតឡើង កាលពីយប់ថ្ងៃទី២១-០៣-២០២១ នៅជាប់ពេទ្យធ្មេញចក្រអង្រែ ក្នុងទឹកដីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ» ៕

ក្រោយទទួល​បាន​ព័ត៌មាន​នេះភ្លាម លោក ​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ នៅព្រឹក​ថ្ងៃទី​២២​ ខែ​មិនា ឆ្នាំ​២០២១​នេះ បាន​ចុះទៅ​ណែនាំ​បុគ្គល ​២​នាក់ ​ដែល​ប្រព្រឹត្តិ​ ឲ្យធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​មិនល្អ​តទៅ​ទៀត ។

សូមបញ្ជាក់ថា អ្នកលក់​បាយ​ឆា​ មីឆា​២​នាក់​ បងប្អូន​ខាងលើ មានឈ្មោះ លី សារ៉េត​ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​និង​ម្នាក់ទៀត​ជា​ ប្អូន​បង្កើត​មានឈ្មោះ លី មៃ​ឃ័​រ អាយុ​២៤​ឆ្នាំ ​។ អ្នក​ទាំង​២​ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​កន្លែង​លក់​របស់​ពួកគេ​ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ​ក្បែរ​ស្តុ​ប​វត្ត​ចាក់​អង្រែ​ក្រោម ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ ៕