ទឹកចិត្តល្អណាស់! មន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ រូបនេះ ប្រកាសមិនយកថ្លៃបន្ទប់ជួល ៣ខែ

0

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថា ជាអតីតអធិការស្រុកកោះធំ ខេត្តកណ្តាល ដែលបច្ចុប្បន្នជាមន្ត្រីនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ បានប្រកាសមិនយកថ្លៃបន្ទប់ចំនួន ៦៩បន្ទប់ រយៈពេល ៣ខែ ដើម្បីជួយសម្រួលដល់ទុក្ខលំបាក របស់បងប្អូនកម្មករ ដែលជួលបន្ទប់របស់គាត់ ។

លោក ឈឿន ប៊ុនឆន បានសសេរលើបណ្ដាញសង្គមក្នុងន័យដើមទាំងស្រុងថា «ទឹកចូលច្រមុះដូចតែគ្នា -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ? -គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ ? -បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើង ក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)» ៕