កូនស្រីចិត្តឆេវឆាវរត់ចេញពីផ្ទះ ទៅស៊ីផឹកជាមួយសង្សារ រួចចូលដេកផ្ទះសំណាក់ រួមភេទបានសម្រេច ស្រាប់តែ…

0

ភ្នំពេញ៖ គ្រាន់តែឳពុកស្ដីប្រដៅបន្តិចបន្តួច កូនចិត្តឆេវឆាវផ្ទុះកំហឹង រត់ចេញពីផ្ទះទៅស៊ីផឹកជាមួយសង្សារ រួចក៏នាំគ្នាចូលដេកផ្ទះសំណាក់ រួមភេទបានសម្រេច ស្រាប់តែព្រឹកឡើងដឹងដល់ម្ដាយ ប្ដឹងសមត្ថកិច្ចចាប់ខ្លួនបុរសជាសង្សារតែម្ដង ។ ករណីនេះកើតឡើងកាលពីម៉ោង ៩យប់ថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីហោស្វាយជ្រំ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលលទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន មានសារធាតុញៀន ត្រូវឃាត់ខ្លួន។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អស់រយៈពេល៣ឆ្នាំមកហើយ ដែលជនរងគ្រោះបានមកស្នាក់នៅ ផ្ទះជាមួយបងស្រីខ្លួននៅភូមិព្រែកបង្កង ឃុំព្រែតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀនសូត្រ ហើយរយៈពេលកន្លះខែកន្លង មកជនរងគ្រោះបានមានទំនាក់ទំនងស្នេហា ជាមួយជនសង្ស័យឈ្មោះ ភាព ដាវ៉ាន់ តាមរយៈប្រព័ន្ធហ្វេសប៊ុកជាសង្សានឹងគ្នា។

លុះមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យនិងមិត្តភក្តិឈ្មោះ ប៉ុន កុលចារ៉ា ភេទប្រុស និងឈ្មោះ ហេង បញ្ញា ភេទប្រុស កំពុងផឹកស្រាបៀរ ខណៈនោះជនរងគ្រោះបានទូរស័ព្ទសួរឈ្មោះ ភាព ដាវ៉ាន់ ថា បងឯងនៅឯណា? ភ្លាមនោះឈ្មោះ ភាព ដាវ៉ាន់ ឆ្លើយថា ខ្ញុំកំពុងផឹក។ បន្ទាប់មកជនរងគ្រោះនិយាយថា​ ខ្ញុំឈ្លោះគ្នាជាមួយឪពុកខ្ញុំ ខ្ញុំចង់ចេញពីផ្ទះ ហើយឈ្មោះ ភាព ដាវ៉ាន់ សួរថា អ៌ីចឹងមកផឹកអត់ ? ភ្លាមនោះជនរងគ្រោះឆ្លើយថា ចា៎! ពេលនោះឈ្មោះ ភាព ដាវ៉ាន់ បានជិះម៉ូតូមកឌុបជនរងគ្រោះទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ ប៉ុន កុលចារ៉ា រហូតដល់ម៉ោង១៩៖៣០នាទី ហើយឈ្មោះ ភាព ដាវ៉ាន់ បានជិះម៉ូតូឌុបជនរងគ្រោះចូលទៅក្នុងផ្ទះសំណាក់យីហោស្វាយជ្រំ នៅភូមិបារាជ ឃុំស្វាយជ្រំ ចំណែកឈ្មោះ ប៉ុន កុលចារ៉ា និងឈ្មោះ ហេង បញ្ញា ក៏ទៅជាមួយដែរ។ ពេលទៅដល់ក៏ចូលទៅ ដេកនៅក្នុងបន្ទប់លេខ០០៨ (បន្ទប់មានគ្រែ២) ដោយជនសង្ស័យ និងជនរងគ្រោះដេកលើគ្រែ១ជាមួយគ្នា ចំណែកឈ្មោះ ប៉ុន កុលចារ៉ា និងឈ្មោះ ហេង បញ្ញា បានដេកលើគ្រែ១ជាមួយគ្នាដែរ។

លុះដល់ម៉ោង២១និង០០នាទី ជនសង្ស័យនិងជនរងគ្រោះ បានរួមភេទជាមួយគ្នាបានសម្រេច១លើក។ មកដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ឈ្មោះ ភាព ដាវ៉ាន់ ជិះម៉ូតូឌុបជនរងគ្រោះចេញ ពីផ្ទះសំណាក់ជូនមកផ្ទះវិញ។ ពេលមកដល់ផ្ទះឈ្មោះ មាស សារិត ជាម្តាយរបស់ជនរងគ្រោះ បានសួរនាំកូនស្រី។ បន្ទាប់មកម្តាយនាងក៏ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ហើយសមត្ថកិច្ចប៉ុស្តិ៍ចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ ភាព ដាវ៉ាន់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ៕