ដកមួយព្រមាន១០០! ទីបំផុតសន្តិសុខផ្សារលើ រុញកញ្ច្រែងអ្នកលក់ពងទាបែកខ្ទេច ត្រូវដកចោលហើយ

0

ភ្នំពេញ៖ នៅទីបំផុតអ្នកដែលល្មើសនឹងបទបញ្ជា បណ្ដាលអោយមានការថ្នាក់ថ្នាំង ពីសំណាក់អាជីវករ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ត្រូវបានទទួលទោស ស្របទៅតាមគោលការណ៍ របស់រដ្ឋបាលខេត្តព្រះសីហនុហើយ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ ទាក់ទងទៅនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ បានទារថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងបំផ្លាញទំនិញ របស់អាជីវករ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកអភិបាល បានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវ លើករណីនេះបន្ទាន់។

ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នា ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះលោកអភីបាលក៏បានណែនាំឱ្យមានការថតវិដេអូខ្លីប បង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវិដេអូខ្លីប ដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផល នៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនា បំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះ ធ្វើឱ្យខូចខាតនោះទេ  ទើបលោកអភិបាល បញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះ ដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទា ដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះ ត្រូវទទួលខុសត្រូវនូវទង្វើ ដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយ ជាសាធារណៈ ជាការពិតថាករណីនេះកើតឡើង រវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ ដូច្នេះលោកត្រូវពិចារណា និងចាត់ការករណីនេះឱ្យបានហ្មត់ចត់បំផុត ដែលមិនអាចឱ្យកើតឡើង នូវអំពើដែលអសីលធម៌ បែបនេះបានទេ។

លោកអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នា របស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូន បានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាត ដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំ ដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់ បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្ត ដល់អាជីវករដែលរងគ្រោះ លោកអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ ភាស៊ីលើអាជីវកម្ម របស់គាត់ពេលមួយឆ្នាំពេញ ។

ជាចុងក្រោយ លោកអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុងស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ៕