ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២២ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖
១/ អ្នកជម្ងឺ ជាស្រ្តី អាយុ ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ១១៣ច ផ្លូវបេតុង ក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពី អ្នកជម្ងឺ ជាស្រ្តី អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៣ នាក់ ត្រូវបានអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។
២/ អ្នកជម្ងឺជា ស្ត្រី អាយុ ១៧ ឆ្នាំ (ពាក់ព័ន្ធនឹងអ្នកជម្ងឺជាបុរស អាយុ២១ឆ្នាំ) ដែលមានទីតាំងនៅ ផ្ទះលេខ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០១ នាក់ (ស្រី០១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។
ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន បច្ចុប្បន្ននេះ អ្នកជម្ងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌល សុខភាព ចាក់អង្រែ៕