កុំចេះតែហ៊ាន! ជនសង្ស័យ២នាក់ លួចម៉ូតូបានជាងមួយម៉ោង ត្រូវ……

0

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច តែមួយម៉ោងក្រោយមកត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២និង២៥ នាទី នៅ ចំណុច ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ការឃាត់ខ្លួនជនសង្ស័យនេះ ដោយអនុវត្តតាមបញ្ជា របស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់របស់លោក វរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួច (យកម៉ូតូ )០១ ករណី ។

ជនសង្ស័យទាំង២ នាក់រួមមាន ៖
១-ឈ្មោះ រិទ្ធ រ៉ា ម៉ន ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ ចម្លង រម៊ាំង ក្រោម ឃុំ អូរ សំរិល ស្រុម សំឡូត ខេត្ត បាត់ដំបង
២-ឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ ដំ បង ។
ក្នុងនោះវត្ថុតាង ដកហូត រួម មាន ៖ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ZOOMERX ពណ៌ ខ្មៅ ទឹកក្រូច ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AJ-2149 (ជារបស់ ជនរងគ្រោះ ) ។

សូមជម្រាបជូនថា ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ២១ និង៣៨ នាទី ជនសង្ស័យ បាន ធ្វើសកម្មភាព លួចយកម៉ូតូ ដូចខាងលើរបស់ ជនរងគ្រោះ ឈ្មោះ នង ពុទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិអូរតាគាំ៣ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពីធ្វើសកម្មភាព ជនរងគ្រោះបានប្តឹងចូលមក សមត្ថកិច្ចនគរបាល ហើយភ្លាមៗសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវ រហូតឈានទៅរកជនសង្ស័យ ឃើញនិងនាំខ្លួនមកកាន់ ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទាំង០២នាក់ ខាងលើបានឆ្លើយ សារភាពថា ពួកគេពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ ត្រូវបានការិយាល័យជំនាញកសាង សុំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕