ភ្នំពេញ៖ នៅរសៀល ថ្ងៃ អាទិត្យ ០៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ODCTM ចុះយកអ្នកជម្ងឺដែលមានកូវីដ ចំនួន០១នាក់ អាយុ ១៣ឆ្នាំ ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ទះលេខ១៧៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ៕