សាហាវណាស់! ស្ទាក់កាប់សម្លាប់ឆៅៗ ស្លាប់ម្នាក់ និងម្នាក់ទៀតកំពុងសង្រ្គោះបន្ទាន់

0

ភ្នំពេញ៖ បុរសរងគ្រោះ ២នាក់ត្រូវបានជនមិនស្គាល់មុខ កាប់សម្លាប់ បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន មង្គលបូរី ខណៈពេលដែលជនរងគ្រោះមាន គ្នា ២ ទៅ ៣ នាក់ជិះម៉ូតូចូលក្នុងផ្ទះជួល ក៏ស្រាប់តែត្រូវជនដៃកាប់តែម្តង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣ រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
កម្លាំងជំនាញបានចុះពិនិត្យសាកសព និងទំនាក់ទំនងទៅគ្រួសារ សាច់ញាតិ ដើម្បីទទួលយកសពទៅធ្វើបុណ្យ តាម ប្រពៃណី ហើយកម្លាំងជំនាញនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវបន្ត ដើម្បីស្វែងរកចាប់ជនដៃដល់មក ចាត់ការតាមច្បាប់ ៕