មិនឱបដៃឈរមើលឡើយ! មេបក្សយុវជនកម្ពុជាប្រកាសជួយធ្វើកូនផ្ទះសមរម្យមួយ ឲ្យគ្រួសារនាយប្រុញ

0

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាកនិងជីវភាពក្រីក្រ របស់ក្រុមគ្រួសារនាយប្រុញ ដែលមានឪពុកជាជនពិការផងនោះ លោក ពេជ្រ ស្រស់់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រកាសជួយធ្វើកូនផ្ទះជូនពួកគាត់ ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ។

លោក ពេជ្រ ស្រស់ បានប្រកាសតាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី ២១ មីនានេះថា «បងប្អូនណាស្គាល់ក្មួយប្រុញជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ខ្ញុំនឹងជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់ បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់គឺលំបាកពេកហើយ រួមទាំងឪពុក គាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយ
ខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រលេខខ្ញុំ 070757777»៕