ភ្នំពេញ៖ ដោយទទួលបានការណែនាំពី លោក ឃួង ស្រេង អភិបាល អភិបាល រាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ កាល ពីល្ងាច ថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឱ្យ គណៈបញ្ជាការឯក ភាពសង្កាត់ទាំង១១ ចុះធ្វើកំណត់ ហេតុឱ្យបិទទីតាំង សេវាកម្ម អ៉ីនធើណេតកាហ្វេ វិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
ជាលទ្ធផល គណៈបញ្ជាការឯក ភាពសង្កាត់ទាំង១១ បានចុះផ្សព្វផ្សាយ និង ធ្វើកំណត់ហេតុ ឱ្យ បិទបានចំនួន៣៦ទីតាំង និង កំពុងបន្តធ្វើនៅតាមទីតាំងដែល នៅសេសសល់ ។ក្នុងករណី ម្ចាស់ទីតាំង មិនសហការ នៅបន្តប្រកបអាជីវកម្មដោយរឹងរូសមិនចូលរួមអនុវត្តជាមួយអាជ្ញាធរ នោះ អាជ្ញាធរខណ្ឌ និងចាត់វិធានការ ច្បាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ៕