ភ្នំពេញ៖ សន្តិសុខផ្សារលើ ក្នុងខេត្តព្រះសីហនុ រុញកញ្ច្រែងពងទាធ្លាក់បែកខ្ទេចខ្ទីអស់ ដោយសារតែខឹងអ្នកលក់ពងទា គ្មានលុយ ៣ម៉ឺនរៀល បង់ឲ្យខ្លួនការពារ ។
លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរលើហ្វេសប៊ុកថា «លឺថានេះជាស្នាដៃរបស់សន្តិសុខនៅផ្សាចិន (ដូរមកផ្សារលើវិញ) ខេត្តព្រះសីហនុ។ ដោយសារតែអ្នកលក់ ពងទាគ្មានប្រាក់បីម៉ឺនរៀល ឲ្យថ្លៃខ្លួនការពារ ទើបសន្តិសុខខឹងហើយរុញកន្ត្រកពងទា ឲ្យកម្ពប់បែកពងទាអស់ ! អាណិតអ្នកលក់មានប្រាក់តិចតួច ខំទៅទិញពងទាមកលក់យកចំណេញ ដល់បែកខ្ទេចអញ្ចឹងធ្វើម៉េចទៅ?» ៕
