វ៉ៃខ្នោះសិស្សទំនើង ៦នាក់ ក្រោយជិះម៉ូតូដេញ កាប់ចាប់គ្នាពេញផ្លូវសាធារណៈ

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកបវេល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានស្រាវជ្រាវតាមចាប់សិស្សទំនើង ៦នាក់ ដែលជិះម៉ូតូដេញកាប់ និងវាយភាគីសិស្សសាលានៅឃុំរូងជ្រៃ ស្រុកថ្មគោល។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា សិស្សទំនើងទាំងនោះបាន លើកគ្នាជិះ ម៉ូតូ៣គ្រឿង ដោយមានដំបងស្ទើរគ្រប់ដៃផង ជិះដេញតាមវាយសិស្ស នៅអនុវិទ្យល័យរូងជ្រៃស្រុក ថ្មគោល។ ប៉ុន្តទំនងមិនជួបគូសត្រូវក៏នាំគ្នាជិះម៉ូតូ ស្រែកឡូឡាត្រឡប់ឆ្ពោះទៅខាងស្រុកបវេល ។

ប្រភពដដែលបន្តថា សិស្សទំនើងទាំង ៦នាក់ ដែលកម្លាំងចាប់ បាននោះ នៅស្រុកបវេល, ស្រុកកំរៀង និងស្រុកថ្មគោល មានឈ្មោះហួ នហុនអាយុ ២០ឆ្នាំ,ឈ្មោះ រឺ បួ យ អាយុ ២៧ ឆ្នាំ,ឈ្មោះ ស្វាន សុខ លី អាយុ ១៧ ឆ្នាំ,ឈ្មោះ បេ សាន់ដេ ហៅ សាន់អាយុ ១៧ ឆ្នាំ,ឈ្មោះ សល់ វ៉ា ន់ នី ត អាយុ ២៣ ឆ្នាំ,និងឈ្មោះ វ៉ា ន់ដា វឿតអាយុ ២១ ឆ្នាំ ។

ហេតុការណ៍បាន កើតនៅទឹកដីស្រុកថ្មគោល ហើយលោកគ្រាន់តែសហការ ដើម្បីស្រាវជ្រាវឃាត់ខ្លួន ពួកគេរួចប្រគល់ជូន ខាងអធិការស្រុកថ្មគោល ដើម្បីចាត់ការបន្ត ។ ក្រុមក្មេងទំនើង ទាំងនោះត្រូវបាន កម្លាំងនគរបាល ស្រុកកសាងសំណុំរឿងបញ្ជូនទៅ ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕