ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ជុំវិញករណី អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំបណ្តេញចេញពីក្របខណ្ឌលើ លោក ខឹម មុនីកុសល ដែលជាមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិននោះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យសាលាខេត្តប៉ៃលិន បានចេញលិខិតបំភ្លឺ និងបង្ហាញមូលហេតុថាការបណ្ដេញចេញនេះ ព្រោះតែមន្ត្រីរូបនេះ ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ។
អ្នកនាំពាក្យសាលាខេត្តប៉ៃលិន បានបញ្ជាក់ថា ការបណ្តេញចេញពីក្របខ័ណ្ឌ លើលោក ខឹម មុនីកុសល ធ្វើឡើងតាមការស្នើសុំរបស់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ទៅសាលាខេត្តប៉ៃលិន បន្ទាប់ពីមន្ត្រីរូបនេះ ប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារហើយ លោក ខឹន មុនីកុសល មានតែឈ្មោះជាមន្រ្តីក្នុងមន្ទីរសុខាភិបាលខេត្ត តែគាត់មិនបានមកបំណពេញការងារទេ ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញដីកាសម្រេចបណ្តេញពីក្របខណ្ឌ លើលោក ខឹម មុនីកុសល៕





