ភ្នំពេញ៖ កុមារាអាយុ ៦ឆ្នាំ ដែលទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជូនដាក់ឲ្យសម្រាកព្យាបាល នៅសណ្ឋាគារក្រេតឌុក និងបានជួបជុំជាមួយម្តាយ ដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩ នៅទីនោះផងដែរ ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ ។
សូមរំលឹកថា កុមារាអាយុ ៦ឆ្នាំរូបនេះ មានទីតាំងនៅផ្ទះជួលផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ឆ្នាំ) ។