សង្វេគណាស់! ឪពុកទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ម្សិលមិញថ្ងៃនេះ កូនស្រីមានអាការៈ ក្អួតផង ចុកពោះផង (Video)

0

ភ្នំពេញ៖ រឿងរ៉ាវដ៏សង្វេគ និងគួរឲ្យអាណិតអាសូរណាស់ ដោយក្មេងស្រីម្នាក់កំពុងធ្វើចត្តាឡីស័ក នៅផ្ទះមានអាការៈ ក្អួតផង ចុកពោះផង ខណៈឪពុកទើបទទួលមរណភាពម្សិលមិញ ដោយសារជំងឺកូវីដ១៩ ដ៏កាចសាហាវ។

សូមរំលឹកថា ឪពុករបស់ក្មេងស្រីខាងលើមានឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ចំណែកនៅថ្ងៃនេះវិញ ក្រុមគ្រូពេទ្យបានមកទទួលកូនស្រី សពលោក គឹម ឃីស៊ុន (ទទួលមរណភាពម្សិលមិញ) ដោយសារមានអាការៈ ក្អួតផង ចុកពោះផង ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ទៅព្យាបាលនៅមន្ទីរពេទ្យ ៕