មិនទាន់ស្រាកស្រាន្តទេ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៥៤នាក់បន្ថែមទៀតហើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២០ មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥៤នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៥៣នាក់ (ភ្នំពេញ (29) កណ្ដាល (23) ព្រះសីហនុ (1)) និងអ្នកដំណើរពីបរទេស ១នាក់ និងមានអ្នកជាសះស្បើយ ១៨នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៦៣២ នាក់ អ្នកជាសះស្បើយ ៩៣៥ នាក់ អ្នកកំពុងព្យាបាល៦៩២ នាក់និងអ្នកស្លាប់៣ នាក់៕