ភ្នំពេញ៖ ក្រោយពីជេរប្រមាថទមើលងាយធ្ងន់ៗ ទៅលើព្រះមហាវិមលធម្ម ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះលោក ផែង វណ្ណៈ បានទៅកាន់វត្តរាជបូណ៌ ក្នុងទឹកដីខេត្តសៀមរាប ដើម្បីចូលខ្លួនឱនក្បាលក្រាបបង្គំ សុំខមាទោសចំពោះព្រះភក្ដ្រ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ហើយនៅព្រឹកនេះ ។
សូមបញ្ជាក់ថា លោកតា ពិន សែម ជាឧត្ដមទីប្រឹក្សាគណសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ។