ចាប់ញាត់គុកឲ្យអស់! ក្មេងស្ទាវ១ក្រុម ជិះម៉ូតូដេញកាប់យុវជន ៣នាក់ មិនបានកាប់ម៉ូតូជំនួសខ្ទេច ៣គ្រឿង

0

ភ្នំពេញ៖ កាលពីម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ​នៅចំណុចលើផ្លូវហាយវេ ស្ថិត​នៅភូមិ បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដ​បាត់ដំបង ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយបាន​ការ សម្របសម្រួលលើនីតិវិធី​ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរបា​លស្រុកសង្កែ​ បានដឹកនាំ ចុះប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងបង្កហិង្សា កាប់បំផ្លាញម៉ូតូតាមដងផ្លូវបានចំនួ​ន​ ៦នាក់ស្រាវជ្រាវនិងអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០​២១ វេលាម៉ោង១៤និង​២០​នាទី នៅចំណុចបុរីត្នោតជួរ ក្រុម១៦ ភូមិ ជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់​ដំបង មានករណីធ្វើឱ្យខូច​ខាត​ដោយចេតនា (កាប់បំផ្លាញម៉ូតូ) មួយកើតឡើង ដែលករ​ណីនេះ​បង្កដោយ ជនសង័្សយ​មិនស្គាល់ឈ្មោះ មានគ្នាប្រហែល​១៥​នាក់​ បានធ្វើសកម្មភាពដោ​យ​យកកំបិត និងពូថៅដេញកាប់ទៅជនរងគ្រោះ ដែលកំពុងជិះម៉ូតូលើដងផ្លូវ​តែដោយសារជនរងគ្រោះរត់គេចខ្លួនផុត​ នៅសល់តែម៉ូតូទើប ក្រុមជនសង័្សយកាប់បំផ្លាញម៉ូតូនោះចំនួន ៣​គ្រឿង​ ដែលជារបស់ជនរងគ្រោះគឺ៖

១-ឈ្មោះ ថាន់ រ័ត្ន ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង (ជាឪពុកជនរងគ្រោះនិងជាដើមបណ្តឹង)។

២-ឈ្មោះ លី ហៀង ភេទប្រុស អា យុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។

៣-ឈ្មោះ យ៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំ បង។

នៅក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកសង្កែ ឱ្យចាត់វិធានការតាមច្បាប់ចំពោះមុខ​សញ្ញានេះ​ ហើយផ្តើមពីបញ្ហានេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានទៅកំណត់ បានពី​មុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនស្រាវជ្រាវ។

នៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនទាំង ៦នាក់​នេះបានឆ្លើយសារ ភាពថា ពួគេមានគ្នាចំនួន ១​៥​នាក់ ប្រដាប់ដោយ ពូថៅ និងកាំបិត បានធ្វើសកម្មភាពដេញវាយ ទៅលើក្រុមយុវជនខាងលើ កាលពីថ្ងៃទី១​ ខែ​ មីនា​ ឆ្នាំ​២០២១​ ប៉ុន្តែដោយ​សារ​យុវជនទាំងនោះ រត់គេចផុតនៅសល់តែម៉ូតូទើប ក្រុមខ្លួនបានកាប់បំផ្លាញម៉ូតូទាំង ៣គ្រឿង​នោះតែម្តង។

មូលហេតុដែលពួកខ្លួនវាយបំផ្លាញម៉ូតូនេះ ដោយ​សារកន្លងទៅពួកខ្លួន និងក្រុមខាងម្ចាស់ម៉ូតូធ្លាប់បានឌឺដង ដាក់គ្នាតាមដងផ្លូវ​ ដែលការឌឺដងនេះបានផ្តើមទៅជាកំហឹង​ ហើយនៅថ្ងៃកើតហេតុក្រុមខ្លួនក៏ដោះ ស្រាយកំហឹងតាមបែបនេះតែ​ម្តងទៅ​ ។

ជនសង្ស័យទាំង៦នាក់ខាងលើ នគរបាលស្រុកបានកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕