ក្ដៅៗ! ម្ដាយតារាចម្រៀង វី ឌីណែត ទទួលមរណភាពហើយ

0

ភ្នំពេញ៖ ម្ដាយរបស់តារាចម្រៀងស្រី ប្រចាំហង្សមាន បានទទួលមរណភាពហើយ នៅមុននេះបន្តិច ។ នេះបើតាមការបញ្ជាក់របស់លោក កៅ សីហា អ្នកកនិពន្ធ និងជាអ្នកដឹកនាំរឿងប្រចាំផលិតកម្មហង្សមាស ។

លោក កៅ សីហា បានសរសេរលើហ្វេសប៊ុក មុននេះបន្តិចថា «សូមចូលរួមរំលែកទុក្ខដល់ Vy Dyneth HM ផង រឹងមាំណាប្អូនស្រី! ម៉ាក់គាត់ទៅបានសេចក្ដីសុខហើយ! ហឹមៗៗ គាត់មានជំងឺប្រចាំកាយ ហើយត្រូវកូវីដមកវាយលុកទៀត! អាណិតណាស់អូន!» ។

ក្រៅហ្វេសលោក កៅ សីហា ក៏មានតារាចម្រៀង ណុប បាយ៉ារីទ្ធ បានសរសេរលើហ្វេសប៊ុកដែរថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ! អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ?» ។

ជាមួយគ្នានោះតារាចម្រៀង វី ឌីណែត ក៏បង្ហោះសារយ៉ាងក្ដុកក្ដួលលើហ្វេសប៊ុកដែរ «ខ្ញុំលែងមានម៉ាក់ហៅហើយ?? សូមម៉ាក់ទៅអោយបានសុខ ?????? ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមើលថែប៉ា នឹងអ្នកផ្ទះយើង ?? កូននឹងរឹងមាំ?? សូមបីតែមុខជាលើក ចុងក្រោយក៏មិនបានឃើញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន? ម៉ាក់ខូចហើយក៏មិនអាចឃើញសុំបីតែសព?? ខ្ញុំក៏មិនអាចចេញទៅបាន? ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន ?????? សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ ???? សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សាហាវនេះ ??? វាលឿនពេកហើយម៉ាក់អើយយ??» ៕