តណ្ហាឡើងដល់កំពូល! យុវជនម្នាក់ចាប់រំលោភមិនលើកលែង សូម្បីតែទើបក្មេងស្រីអាយុ ១១ឆ្នាំ

0

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតជន ខេត្តព្រះវិហារ សហការជាមួយនគរបាលស្រុកសង្គមថ្មី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានចាប់ជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ លើក្មេងជាអនីតិជន ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ទី ភេទប្រុស អាយុ១៩ឆ្នាំ ចំណែកក្មេងស្រីជាជនរងគ្រោះ មានអាយុ១១ឆ្នាំ ជាសិស្ស ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ។

ហេតុដែលនាំដល់ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោកស្រី លី ណេន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ បានរាយការណ៍ជូនសមត្ថកិច្ច ។ បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕