ភ្នំពេញ៖ កម្លាំងនគរបាលស្រុកថ្មគោល បានស្រាវជ្រាវឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រី នៅចំណុចប្រឡាយអូរតាជួន ស្ថិតក្នុងក្រុមទី២៥ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ។
ជនសង្ស័យឈ្មោះ ហម កែវឡាយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បានចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះឈ្មោះច.សជ អាយុ ១៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើរហូតបានសម្រេចចំនួន០៣លើក លើកទី១ ៖ នៅថ្ងៃទីខែមិនចាំក្នុងឆ្នាំ២០១៩ នៅចំណុចវាលស្រែប្រឡាយស្វាយអា ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បានសម្រេច១ដង ។ លើកទី២ ៖ នៅថ្ងៃទីខែមិនចាំ ក្នុងឆ្នាំ២០២០ នៅចំណុចក្បែរស្រះខាងកើតសាលាបឋមសិក្សាប្រគាប ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បានសម្រេច០១ដង និងលើកទី៣ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចក្នុងប្រឡាយអូរតាជួន ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បានសម្រេចចំនួន១ដង។
ករណីនេះ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំ នាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕