ភ្នំពេញ៖ កម្លាំងនគរបាលក្រុងខេមរភូមិន្ទស្រាវជ្រាវ បានឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ ក្រោយពាក់ព័ន្ធករណីលួចកាបូបលុយ ពីលោកយាយអាយុ ៨១ឆ្នាំម្នាក់ កាលពីម៉ោង ៤រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។
កម្លាំងអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទបានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យ បណ្តឹងពីឈ្មោះ តាន់ សារ៉ាន់ ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ១ សង្កាត់ដងទង់ ប្តឹងទៅលើឈ្មោះ ជា សឿន អាយុ៥៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ។ នៅក្នុងកាបូបមានលុយខែ្មរចំនួន ៤,០០០,០០០រៀល (បួនលានរៀល) លុយដុល្លារចំនួន ៣៣១០$ ( បីពាន់បីរយដប់ដុល្លារ) ក្រវិលចំនួន១គូរ ជញ្ជៀនចំនួន១វង់ និងខ្សែដៃលោកហធាតុពណ៍លឿងចំនួន ១ខ្សែ ។
ក្រោយមកជនរងគ្រោះ បានមកហៅចៅស្រីឲ្យមកឆែក មើលកាម៉េរ៉ាសុវត្ថិភាព ទើបឃើញជនសង្ស័យខាងលើ ពិតជាបានលួចកាបូបលុយរបស់ដើម បណ្ដឹងពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕