ភ្នំពេញ៖ មន្រ្តីកងរាជអាវុធហត្ថស្រុកតាំងគោកម្នាក់ ដែលកំពុងបំពេញការងារអនុវត្តច្បាប់ ជាមួយមន្រ្តីពន្ធដារ ត្រូវបុរសម្នាក់បើករថយន្ត បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ។ ករណីនេះ កើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៦ ក្នុងភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ សាន់ថា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាំងគោក ។ រថយន្តបង្កហេតុ ម៉ាកកូរ៉ូណាពាក់ផ្លាកលេខភ្នំពេញ 2P-៣៦២៨ បើកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាមសមត្ថកិច្ចឃាត់ខ្លួន ៕





