ភ្នំពេញ៖ ក្រោយពីព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាបនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខលើកឡើងថា ចេះឯង ឲ្យក្រែងចេះគេ ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកថា «ចេះឯង ឲ្យក្រែងចេះគេ ស្ថាប័នសង្ឃជាន់ខ្ពស់ គឺគណសង្ឃនាយកកំពុង ស្នើដល់ស្ថាប័នច្បាប់ ដើម្បីចាត់ការលើបុគ្គល ព្រហើនកោងកាចមានឈ្មោះថា ផែង វណ្ណៈ ហើយ» ។



