ភ្នំពេញ ៖ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប។
ក្នុងលិខិតរបស់ សាលាគណខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ មីនា នៅវត្តរាជបូណ៌ មានករណីថតជាវីដេអូនូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បានធ្វើឱ្យព័ត៌មាននេះដឹងដល់សាធារណជន ធ្វើឱ្យបញ្ហានេះត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និងសាលាគណខេត្តសៀមរាប ស្រាវជ្រាវ ពិនិត្យទៅលើផ្លូវច្បាប់ និងទៅតាមធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់ អាជ្ញាធរខេត្ត បានធ្វើការស្រាវជ្រាវសាកសួ រនូវហេតុការណ៍ផ្សេងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់ តែជាការប្រៀនប្រដៅទៅតាមបទបញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុងវត្តតែប៉ុណ្ណោះ ។
ចំណែកខាងសាលាគណខេត្ត បាននិមន្តបើកកិច្ចប្រជុំថេរសភាសង្ឃខេត្ត ហើយសម្រេចលើកទោសតាមវិន័យត្រូវអាប ត្តិ (បាចិត្តិយ) ចំពោះព្រះមហាវិមលធម្ម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងបានសម្រេចសូមឱ្យព្រះគ្រូចៅអធិការវត្ត ធ្វើកិច្ចសន្យាបញ្ចប់រឿង។
សាលាគណខេត្តសៀមរាប បានបញ្ជាក់ថា «ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតគឺបុគ្គលឈ្មោះ ផែង វណ្ណៈ បាន Live តាមផេករបស់ខ្លួន បានលើកឡើងថា ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នក ប្រព្រឹត្ត និងចោទបន្ថែមនូវពាក្យមិនពិតដោយពោលថា លោកជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាបមិន ហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង»។
ប្រភពដដែល បន្ដថា «មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ មានការជេរប្រមាថ មើលងាយដល់មន្ត្រីរាជការ អាជ្ញាធរ ខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយពោលពាក្យថា ចង់យកព្នៅវាយក្បាលម្នាក់បីផ្ដៅទៀតផង»។
សាលាគណខេត្តសៀមរាប ក៏បានលើកឡើងថា ដោយឃើញទង្វើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ បែបនេះ ព្រះមេគណតំណាងឲ្យព្រះសង្ឃទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាតទ្រង់ព្រះមេត្តាប្រោសជួយ ស្នើសុំទៅរាជរដ្ឋាភិបាល មានចំណាត់ការថ្កោលទោស ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ តាមច្បាប់ ឱ្យសមនឹងទង្វើដែលជននេះបានប្រព្រឹត្ត៕