មេបក្សយុវជនកម្ពុជា ចេញមុខស្នើឲ្យធនាគារជាតិ ចរចាជាមួយធនាគារឯកជន ពន្យារការសងបំណុលមួយរយៈពេលខ្លី 

0

ភ្នំពេញ៖ បន្ទាប់ពីជំងឺកូវីដ១៩ កំពុងតែរីករាលដាល ចូលទៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម ជាពិសេសប៉ះពាល់ដល់ជីវភាព របស់ប្រជាពលរដ្ឋដែលជំពាក់បំណុលធនាគារនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខស្នើទៅកាន់ធនាគារជាតិ មេត្តាចរចាជាមួយធនាគារឯកជន ឲ្យសម្រួលដល់កូនបំណុល និងពន្យារការសងបំណុលមួយរយៈពេលខ្លីផង ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះថា «សូមធនាគារជាតិមេត្តាចរចា ជាមួយធនាគារឯកជន ឲ្យសម្រួលដល់កូនបំណុល #ពន្យាការសងបំណុលមួយរយៈពេលខ្លីផង ?ពីព្រោះថាពេលនេះរាស្រ្តទឹកដល់ច្រមុះហើយ សូមអាណិតដល់ពួកគាត់ផង?» ។