ភ្នំពេញ៖ ក្រោយពីប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិទាំងវិជ្ជមានផង និងអវិជ្ជមានផងនោះ ពេលនេះលោកឧត្ដមសេនីយ៍ឯង ហ៊ុន ជា ដែលជាក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខមកសរសេរសារ ចាត់ដោតជាច្រើនឃ្លា ។
លោកឧត្ដមសេនីយ៍ឯង ហ៊ុន ជា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះ «សព្វសត្វដែលញាតិញោមគិតថា មិនល្អ ឬ ចង្រៃ នាំគ្នាយកមកដាក់វត្ត ??? ចំណែកកូនមិនល្អ ប្រដៅមិនកើត ប្រើប្រាស់គ្រឿងញៀន នាំគ្នា សុំព្រះសង្ឃផ្ញើ និងជួយណែនាំប្រៀនប្រដៅជំនួស ញ៉ោមសុំគិតផងថា បើស្រួលមើលថែ ស្រួលប្រដៅ គេមិនយកមកផ្ញើលោកទេ តែទាល់ពេលប្រដៅមិនកើត ខឹងលោក រករឿងលោកគិតថាព្រះសង្ឃ អត់ខ្លាចចង្រៃ និងមិនចេះហត់មែន អស់លោក????» ។
លោកឧត្ដមសេនីយ៍ឯងបញ្ជក់បន្តថា «គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់! គ្រប់គ្រងមនុស្សខូច សត្វកាច មិនស្រួលទេ!!!!! ពីមនុស្សស្រលាញ់ និងគោរពព្រះពុទ្ធសាសនា» ៕




