ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ១២ខ្នង បានរងការខូចខាត ដោយសារតែមានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់បោកខ្លាំង កាលពី១៧ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង៩និង៣០នាទី ដល់ម៉ោង ៧យប់នៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតរួមមាន ៖
១.ឈ្មោះ ខ្លូត សាវៀត ភេទប្រុស អាយុ៤១ឆ្នាំ (របើកដំបូលផ្ទះទាំងស្រុង)
២_ឈ្មោះ ឆាំ ឡយ ភេទប្រុស អាយុ៥០ឆ្នាំ (របើកដំបូលមួយចំហៀង)
៣_ឈ្មោះ ឡៅ លឹត ភេទប្រុសអាយុ៤៦ឆ្នាំ (របើកដំបូលមួយចំហៀង)
៤_ឈ្មោះ ភួង ភេត ភេទប្រុស អាយុ៥០ឆ្នាំ (របើកដំបូលមួយចំហៀង)
៥_ឈ្មោះ អេង រ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៦_ឈ្មោះ ហ៊ុន ហ៊ាង ភេទប្រុស អាយុ៤២ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៧_ឈ្មោះ នី សុគុណ ភេទប្រុស អាយុ៦0ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៨_ឈ្មោះ ប៊ីន ស៊ីវ ភេទប្រុស អាយុ៤៣ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
៩_ឈ្មោះ អ៊ី សំប៊ីន ភេទប្រុស អាយុ៧៨ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
១0_ឈ្មោះ អឿន អោត ភេទប្រុស អាយុ៧៩ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
១១_ឈ្មោះ អ៊ួង ពេជ្រ លី ភេទប្រុស អាយុ៥៦ឆ្នាំ (របើកដំបូលផ្ទះមួយចំហៀង)
១២_ឈ្មោះ យាង អេម ភេទប្រុសអាយុ៥៦ឆ្នាំ (របើកដំបូលផ្ទះ)។
ករណីខាងលើនេះ ពុំមានគ្រោះថ្នាក់ ដល់មនុស្សឬសត្វឡើយ ។
ចំណែកផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតនេះដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងនគរបាលស្រុកថ្មពួក សហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន ចុះជួយជួសជុល ជូនគាត់ផងដែរ៕